ក្នុងពិភពសិល្បៈចិនដែលមានតារាថ្មីៗរះឡើងជារៀងរាល់ថ្ងៃ ប៉ុន្តែឈ្មោះរបស់ Song Weilong នៅតែរក្សាភាពលេចធ្លោជានិច្ច។ មិនត្រឹមតែសម្រស់ដែលស្រស់សង្ហារទេ តែខ្សែជីវិតពិតរបស់គាត់គឺពោរពេញដោយរឿងរ៉ាវ "Fun Facts" ដែលធ្វើឱ្យអ្នកគាំទ្រកាន់តែអាណិតស្រលាញ់ និងគោរពនូវការតស៊ូរបស់គាត់។
ថ្ងៃនេះ យើងនឹងលើកយក រឿងពិត និង Fun Facts ដែលប្រមូលផ្ដុំតាំងពីចំណុចសូន្យ រហូតដល់កំពូលតារាដែលម្ចាស់ការលើវាសនាខ្លួនឯង។
១. ស្រមោលអតីតកាល និងការតស៊ូក្នុងដែនដីក្បាច់គុន
ជីវិតរបស់គាត់ មិនមែនផ្ដើមឡើងលើកម្រាលព្រំក្រហមនោះទេ។ កាលពីអាយុ ៩ ឆ្នាំ ខណៈក្មេងដទៃកំពុងលេងសប្បាយ គាត់បានសម្រេចចិត្តបោះបង់ភាពសុខស្រួលទៅរស់នៅវត្ត Shaolin។ កាលនោះ គាត់ត្រូវកាត់សក់ខ្លីបំផុត (Buzz cut) ដែលគាត់ធ្លាប់សារភាពទាំងអៀនថា គាត់មានអារម្មណ៍ថាខ្លួនឯង "អាក្រក់មើលខ្លាំងណាស់"។ ប៉ុន្តែ ក្រោមពន្លឺថ្ងៃដ៏ក្ដៅ និងរងា វិន័យក្បាច់គុនបានសូនរូបគាត់ឱ្យក្លាយជាមនុស្សមាំមួន។ កាលនោះ ក្តីស្រមៃដំបូងរបស់គាត់មិនមែនជាតារាឡើយ គឺចង់ធ្វើជា "គ្រូក្បាច់គុន ឬអង្គរក្ស" ព្រោះគាត់ជឿជាក់លើកម្លាំងបាយខ្លួនឯងខ្លាំងណាស់។ គាត់ថែមទាំងធ្លាប់គ្រោងនឹងចាកចេញទៅអាមេរិក ដើម្បីរៀនក្បាច់គុនឱ្យក្លាយជាកំពូលអ្នកប្រយុទ្ធលំដាប់ពិភពលោកទៀតផង។
២. វាសនាដែលបានមកពី "រូបថតមាត់សមុទ្រ"
មុនពេលល្បីឈ្មោះ វ៉ីឡុង គ្រាន់តែជាតារាម៉ូដែលអនឡាញម្នាក់ដែលប្រើឈ្មោះថា "LongLong"។ រឿងដែលគួរឱ្យអស់សំណើចបំផុតគឺ ការចូលសិល្បៈរបស់គាត់កើតឡើងដោយសាររូបថតដើរលេងមាត់សមុទ្រដែលមិត្តភក្តិថតឱ្យលេងៗ។ រូបនោះបានក្លាយជា Viral ពេញអ៊ីនធឺណិត រហូតក្រុមហ៊ុនតារាល្បីៗតាមរកដល់ផ្ទះ។ តែដំបូងឡើយ គាត់ មិនព្រមតបសារឡើយ ព្រោះគាត់ស្មានតែជា "ពួកបោកប្រាស់តាមអ៊ីនធឺណិត"។ ភាពបន្ទាបខ្លួនរបស់គាត់គឺស្ថិតស្ថេរតាំងពីដើម គាត់មិនដែលគិតថាខ្លួនឯងសង្ហាដល់ថ្នាក់ធ្វើតារាបានឡើយ។
៣. បុគ្គលិកលក្ខណៈ "Contrast" ដែលអ្នកគាំទ្រមិនឈប់ស្រលាញ់
ថ្វីត្បិតតែក្នុងរឿងភាគ គាត់ជាកំពូលអ្នកប្រយុទ្ធ ឬបុរសត្រជាក់ស្រដៀង តែក្រៅឆាក គាត់ គឺជាមនុស្សដែល៖
- ខ្លាចខ្មោច និងភាពងងឹតបំផុត៖ នេះជារឿងពិតដែលធ្វើឱ្យអ្នកគាំទ្រអស់សំណើចខ្លាំង។ រាល់ពេលគេងសណ្ឋាគារ គាត់ត្រូវបើកភ្លើងចោលពេញមួយយប់ទើបមានអារម្មណ៍សុវត្ថិភាព។
- សត្រូវសួពូជជាមួយសត្វល្អិត៖ គាត់មិនចូលចិត្តសត្វដែលមានជើងច្រើន ឬហោះមកចំមុខឡើយ ឃើញកាលណាគឺរត់មុនគេកាលនោះ។
- ស្តេចគេងប្រចាំកន្លែងថត៖ ឱ្យតែសម្រាកបន្តិច មិនថាលើកៅអីបត់ ឬក្នុងឡាន សូម្បីកំពុងផាត់មុខ ក៏គាត់អាចលក់បានដែរ។
- Introvert ជួបការលំបាករឿងញ៉ែស្រី៖ គាត់អៀនច្រើនណាស់ជាមួយមនុស្សស្រី និងមិនសូវចេះនិយាយពាក្យផ្អែមល្ហែមក្នុងជីវិតពិតឡើយ។ សូម្បីតែភាសាអង់គ្លេស ក៏គាត់ធ្លាប់អៀនមិនហ៊ាននិយាយកាលពីមុនដែរ តែបច្ចុប្បន្នគាត់បានខំប្រឹងរៀនរហូតដល់ប្រសើរជាងមុនឆ្ងាយ។
៤. ជីវិតសាមញ្ញ និងចំណូលចិត្តផ្ទាល់ខ្លួន
គាត់ ជាមនុស្ស "Low-key" ដែលមិនសូវខ្វល់ពីរឿង Fashion ក្រៅឆាកឡើយ។ គាត់ចូលចិត្តស្លៀកពាក់សាមញ្ញ ស្លៀកខោខ្លី និងពាក់មួកជិតៗ។ មុខម្ហូបប្រចាំចិត្តរបស់គាត់គឺ "Hotpot" ដែលគាត់អាចញ៉ាំបានរាល់ថ្ងៃ។ ប៉ុន្តែបើនិយាយពីរឿងធ្វើម្ហូបវិញ គឺកម្រិតសូន្យតែម្តង ពូកែបំផុតគឺមីកញ្ចប់។
ចំណុចដែលគួរឱ្យស្រលាញ់មួយទៀតគឺ "រឿងបងស្រី"។ កាលពីមុន អ្នកគាំទ្រធ្លាប់ច្រឡំថាគាត់មានសង្សារ តែការពិតគឺបងស្រីបង្កើតរបស់គាត់សោះ ដែលនេះបញ្ជាក់ថាគ្រួសារគាត់មានហ្សែនសម្រស់ល្អខ្លាំងណាស់។
៥. ការឈរជើងដោយឯករាជ្យ
ឈានមកដល់ពេលនេះ គាត់បានក្លាយជា "តារាឯករាជ្យ" ដែលម្ចាស់ការលើការងារខ្លួនឯង ១០០%។ គាត់លែងទទួលការងារគ្រាន់តែដើម្បីល្បី ប៉ុន្តែគាត់ជ្រើសរើសតួអង្គដែលលំបាក និងមានគុណតម្លៃ។ គាត់ចាប់ផ្តើមរៀនសូត្រពីការដឹកនាំរឿង និងចំណាយពេលជាមួយសត្វឆ្កែជាទីស្រលាញ់ ដើម្បីកាត់បន្ថយសម្ពាធ។ ជាមួយនឹងកម្ពស់ 185cm ជើងវែងៗរបស់គាត់ដែលធ្លាប់ជាឧបសគ្គពេលថតជាមួយតួស្រី (រហូតត្រូវឈរយារជើង) ឥឡូវនេះវាបានក្លាយជាមោទនភាពនៃសម្រស់បែបធម្មជាតិដែលមិនបាច់ផាត់មុខក្រាស់ក៏នៅតែលេចធ្លោ។
សេចក្តីសន្និដ្ឋាន
ពីក្មេងប្រុសដែលធ្លាប់ហាត់ក្បាច់គុនយ៉ាងជូរចត់នៅវត្ត Shaolin មកជាតារាលំដាប់កំពូលឆ្នាំ Song Weilong បានបង្ហាញឱ្យឃើញថា "សម្រស់" អាចជាទ្វារដំបូងដែលបើកឱ្យគេស្គាល់គាត់ ប៉ុន្តែ "ភាពសាមញ្ញ ភាពស្មោះត្រង់ និងការមិនបោះបង់" ទេដែលធ្វើឱ្យគាត់ឈរជើងបានយ៉ាងរឹងមាំក្នុងចិត្តអ្នកគាំទ្រ។ ទោះបីជាពេលវេលាកន្លងផុតទៅ ក៏គាត់នៅតែជា Weilong ដែលបន្ទាបខ្លួន និងខិតខំអភិវឌ្ឍខ្លួនជានិច្ច។
តើចំណុចណាខ្លះដែលធ្វើឱ្យអ្នកភ្ញាក់ផ្អើលជាងគេ? កុំភ្លេចចែករំលែកមតិយោបល់របស់អ្នកនៅខាងក្រោមណា!
អរគុណសម្រាប់ការអាន! បើអ្នកចូលចិត្តអត្ថបទបែបនេះ កុំភ្លេចចុះឈ្មោះ Follow Blog របស់យើងដើម្បីទទួលបានព័ត៌មានតារាល្បីៗមុនគេ!