📖 ជ្រុងមួយនៃអារម្មណ៍...
១. លើផ្លូវជីវិត៖
"តើមានបង្អែកឯណាជាច្រើននោះ?
ពេលខ្យល់បក់មក ខ្ញុំដើរយឺតៗ
ពេលភ្លៀងធ្លាក់មក ខ្ញុំដើរអែបខាង
ពេលរន្ទះបាញ់ ខ្ញុំខ្ទប់ត្រចៀកដើរ
ខ្ញុំដើរតែម្នាក់ឯង គង់តែនឹងដើរដល់ចុងបញ្ចប់នៃផ្លូវមួយនេះ..."
២. ការលះបង់ និងការយល់ព្រម៖
"គង់តែមានថ្ងៃណាមួយ អ្នកក៏នឹងលះបង់ចោលនូវភាពជក់ចិត្ត និងការមិនដាច់អាល័យក្នុងថ្ងៃនេះដែរ...
ដោយបន្សល់ទុកនូវការស្ដាយក្រោយបន្តិចបន្តួច
វាជាការមើលឃើញច្បាស់ ជាការរំលត់ចិត្ត
ជាការធូរស្រាលក្នុងចិត្ត ហើយក៏ជាភាពទាល់គំនិតធ្វើអ្វីលែងកើតដែរ..."
៣. ការលាគ្នាដោយស្នាមញញឹម៖
"មិនអីទេ... យ៉ាងហោចណាស់ក៏បានស្គាល់ឈ្មោះរបស់អ្នក
ធ្លាប់បានលឺសំឡេងរបស់អ្នក ធ្លាប់បានកំដរអ្នកនិយាយលេង
ធ្លាប់បានទទួលនូវភាពទន់ភ្លន់របស់អ្នក...
ពួកយើងបញ្ចប់ដោយការស្ដាយក្រោយបែបនេះចុះ..."
✨ ជួនកាល ការរៀនទទួលស្គាល់ និងលែងដៃ គឺជាការស្រឡាញ់ខ្លួនឯងដ៏ល្អបំផុត។ 🌾🎨
ប្រភព៖ អនាមិក
